Number 198
អ្នកដែលត្រូវបានហៅឲ្យធ្វើការ (បុរស)
អ្នកដែលត្រូវបានហៅឲ្យធ្វើការ (បុរស)
១. អ្នកដែលបានហៅឲ្យធ្វើការនិងឲ្យបម្រើដល់ព្រះមានពរហើយដល់អស់អ្នកមានបព្វជិតភាពតាំងដោយព្រះដើម្បីផ្សាយពីដំណឹងល្អទ្រង់ក្នុងចំណោមជាតិសាសន៍ប្រកាសក្តីសង្គ្រោះក្តីពិតនិងសុខសាន្តដល់លោកិយ៖
២. ឱ!កុំឲ្យក្តីលោភចំណង់ក្នុងលោកាបំពានឡើយគំនិតអ្នកបានបរិសុទ្ធខ្លួនអ្នកជាបុរសពិតកាលបន្លឺសំឡេងអ្នកឡើងដូចត្រែផ្លុំឮខ្លាំងៗប្រាប់លោកាថា៖«ចូររៀបចំខ្លួនជួបនឹងព្រះនៃអ្នក!»
៣. បើដូចនោះសូមឈប់និយាយគិតនិងអួតឥតប្រយោជន៍សូមអធិស្ឋានបានជានិច្ចកុំឃ្លាតឡើយហើយធ្វើពិតព្រះវិញ្ញាណនឹងមកបង្រៀនប្រទានពរជ័យក្រាស់ក្រៃព្រះសង្គ្រោះនឹងគង់នឹងអ្នករហូតដល់ទីបំផុត។
៤. ពរជ័យដ៏ធំរង់ចាំអ្នកព្រះនឹងប្រទានជំនឿអ្នកនឹងសោយរាជ្យដោយសិរីរុងរឿងហើយឈ្នះក្តីស្លាប់មិនយូរអ្នកនឹងមកស៊ីយ៉ូនជាមួយកណ្ដាប់អ្នកច្រូតអ្នកនឹងមិនស្គាល់ទុក្ខទៀតឡើយតែបានមកុដរុងរឿងវិញ៕
និពន្ធទំនុកច្រៀង ៖ ម៉ារី ច័ដ ភេច ឆ្នាំ ១៨១៨–១៩០៧
និពន្ធបទភ្លេង ៖ ដានីយ៉ែល ប៊ី ថោនន័រ ឆ្នាំ ១៨៥០–១៩១៩