១. សូមគង់នឹងខ្ញុំយប់យន់រាត្រី
ពេលថ្ងៃកន្លងហួសទៅ
ស្រមោលងងឹតក៏ខិតមកជិត
យប់យន់ក៏ចូលមកដល់
សូមគង់នៅក្នុងចិត្តខ្ញុំជាភ្ញៀវ
សូមគង់នៅក្នុងផ្ទះខ្ញុំ។
ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះ
មើលហ្ន៎យប់យន់ដល់ហើយ
ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះ
មើលហ្ន៎យប់យន់ដល់ហើយ៕
២. សូមគង់នឹងខ្ញុំយប់យន់រាត្រី
ខ្ញុំបានដើរជាមួយទ្រង់
ធ្វើឲ្យចិត្តខ្ញុំជ្រួតជ្រាបពេកពន់
ដែលបានប្រាស្រ័យនឹងទ្រង់
ព្រះបន្ទូលបំពេញព្រលឹងខ្ញុំ
ធ្វើឱ្យខ្ញុំនៅជិតទ្រង់។
ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះ
មើលហ្ន៎យប់យន់ដល់ហើយ
ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះ
មើលហ្ន៎យប់យន់ដល់ហើយ៕
៣. សូមគង់នឹងខ្ញុំយប់យន់រាត្រី
រាត្រីនឹងប្រែឯកា
បើខ្ញុំមិនអាចប្រាស្រ័យនឹងទ្រង់
ឬទ្រង់មិនបានបំភ្លឺ
ខ្ញុំខ្លាចភាពងងឹតនៃលោកិយ
គ្របដណ្តប់លើផ្ទះខ្ញុំ។
ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះ
មើលហ្ន៎យប់យន់ដល់ហើយ
ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះ
មើលហ្ន៎យប់យន់ដល់ហើយ៕