១. យើងឱនកាយអធិស្ឋានដល់ទ្រង់
ហើយអរគុណទ្រង់នូវអ្វីបានទូល
ព្រលឹងខ្ញុំញ័រចិត្តខ្ញុំស្រែកច្រៀង
វិញ្ញាណផ្អែមល្ហែមទ្រង់បំផុសឡើង
ឱ! ថ្ងៃនេះខ្ញុំឮពាក្យទ្រង់ផ្អែម
ខ្ញុំបួងសួងសូមឲ្យទ្រង់នាំផ្លូវ
សូមឲ្យខ្ញុំធ្វើការដោយអត់ធ្មត់
លើកដាក់លើខ្លួននូវបន្ទូលទ្រង់។
២. ឱ! ព្រះអម្ចាស់សូមតាំងភ្នែកខ្ញុំ
ឲ្យខ្ញុំបានឃើញហើយបានយកជ័យ
ចិត្តខ្ញុំក្តុកក្តួលស្រក់ទឹកនេត្រា
ឱ!សូមជួយខ្ញុំក្រែងខ្ញុំនឹងភ្លេច
ដើម្បីចិត្តខ្ញុំពេញដោយពន្លឺ
ឲ្យខ្ញុំបានឃើញនិងឈ្នះការល្បួង
ហើយទីបំផុតបានលើកតម្កើង
រស់នៅស្ថានស្ងប់សុខជាមួយទ្រង់។
៣. សូមមើលទៅលើកុំបោះបង់ឡើយ
កុំសម្លឹងតែលើរឿងលោកិយ
ផ្ដាច់ច្រវាក់នៃលោកិយនេះចោល
ទទួលព្រលឹងនៃជីវិតខ្ញុំ
ឥឡូវកាលខ្ញុំចេញទៅម្តងទៀត
ទៅរស់នៅនឹងឯបងប្អូនខ្ញុំ
សូមគង់នៅជិតដឹកនាំផ្លូវខ្ញុំ
ឲ្យខ្ញុំនៅជិតក្តីស្រឡាញ់ទ្រង់៕