១. បណ្តូលចិត្តរបស់អ្នកគង្វាល
បណ្តូលចិត្តជាចៀមក្នុងហ្វូង
បណ្តូលចិត្តជាក្តីស្នេហ៍ទ្រង់មាន
តែទ្រង់ស្រឡាញ់ជាងមាសប្រាក់
បណ្តូលចិត្តរបស់អ្នកគង្វាល
ជាចៀមទ្រង់ដែលបាត់«ផ្សេងទៀត»
ទ្រង់ទៅរកពួកគេនៅលើភ្នំ
ទាំងនៅក្នុងទឹកដ៏សែនជ្រៅ
ពួកគេវង្វេងក្នុងរហោស្ថាន
ឃ្លានគ្មានជំនួយហើយរងា
ទៅសង្គ្រោះពួកគេឲ្យប្រញាប់
នាំពួកគេមកកាន់ហ្វូងវិញ៕
២. បណ្តូលចិត្តរបស់អ្នកគង្វាល
បណ្តូលចិត្តជាកូនចៀមទ្រង់
ចៀមខ្លះរស់នៅឆ្ងាយពីវាលស្មៅ
ឃ្លានគ្មានជំនួយហើយរងា
មើល!អ្នកគង្វាលល្អទៅតាមរក
ទ្រង់តាមរកកូនចៀមដែលបាត់
នាំចៀមនោះមកវិញដោយអំណរ
ទ្រង់ជួយគេគ្មានទីបញ្ចប់
ពួកគេវង្វេងក្នុងរហោស្ថាន
ឃ្លានគ្មានជំនួយហើយរងា
ទៅសង្គ្រោះពួកគេឲ្យប្រញាប់
នាំពួកគេមកកាន់ហ្វូងវិញ៕
៣. បណ្តូលចិត្តរបស់អ្នកគង្វាល
គឺជាចៀម«កៅសិបប្រាំបួន»
បណ្តូលចិត្តជាចៀមដែលវង្វេង
វេទនានៅទីរហោស្ថាន
ស្តាប់!ទ្រង់អំពាវនាវអស់ពីចិត្ត
ថ្ងៃនេះអង្វរដោយទន់ភ្លន់៖
«តើអ្នកមិនរកចៀមខ្ញុំដែលបាត់
ចេញពីជម្រកខ្ញុំទេឬ?»
ពួកគេវង្វេងក្នុងរហោស្ថាន
ឃ្លានគ្មានជំនួយហើយរងា
ទៅសង្គ្រោះពួកគេឲ្យប្រញាប់
នាំពួកគេមកកាន់ហ្វូងវិញ៕
៤. ឱ!វាលស្មៅដ៏ខៀវស្រស់ស្រងាត់
ទឹកស្ងប់ថ្លាឆ្វង់សែនមនោរម្យ
ព្រះអម្ចាស់អើយយើងរីករាយឆ្លើយ
«ព្រះពរព្រះអង្គយើងនឹងធ្វើ!
សូមធ្វើឲ្យយើងជាអ្នកជំនួយ
សូមប្រទានក្ដីស្នេហ៍ជ្រាលជ្រៅ
សូមនាំយើងទៅទីរហោស្ថាន
ទៅរកចៀមទ្រង់ដែលវង្វេង»
ពួកគេវង្វេងក្នុងរហោស្ថាន
ឃ្លានគ្មានជំនួយហើយរងា
ទៅសង្គ្រោះពួកគេយើងប្រញាប់
នាំពួកគេមកកាន់ហ្វូងវិញ៕
និពន្ធទំនុកច្រៀង ៖ ម៉ារី ប៊ីវីងហ្គេត ក. ឆ្នាំ ១៨៤៥–១៩៣៣
និពន្ធបទភ្លេង ៖ វិលលាម ជេឃឺកប៉ាទ្រីក ឆ្នាំ ១៨៣៨–១៩២១