១. យើងសរសើរទ្រង់ដល់ជួរភ្នំរឹងមាំ
ព្រះយើងព្រះដូនតាយើង
ទ្រង់បានធ្វើឲ្យរាស្ត្រទ្រង់មានឫទ្ធិ
ដោយបានរស់ស្ថិតក្នុងជួរភ្នំនេះ
ទ្រង់នាំពួកអ៊ីស្រាអែលជម្រើស
ទៅដែនដីមានសេរី
យើងសរសើរទ្រង់ដល់ជួរភ្នំរឹងមាំ
ព្រះយើងព្រះដូនតាយើង៕
២. ក្នុងដៃពួកជិះជាន់ដ៏អប្រិយ
យើងរែកទុក្ខយូរឥតបី
ទ្រង់ចាំជួយយើងទាំងយប់ថ្ងៃចេ
ស្ដានៃទ្រង់ឲ្យយើងខ្លាំងក្លា
ឆ្លងកាត់ពួកសត្រូវដ៏ខ្វែងខ្វាត់
ដោយដើរទាំងក្ដីបារម្ភ
យើងសរសើរទ្រង់ដល់ជួរភ្នំរឹងមាំ
ព្រះយើងព្រះដូនតាយើង៕
៣. ទ្រង់ដឹកនាំយើងដោយសុវត្ថិភាព
មកកាន់ទីជ្រលងគិរី
ឈរយ៉ាងសម្ភីការពារដល់ជន
ទ្រង់នាំពីដែនដីជាច្រើន
ចំពោះថ្មនិងទន្លេផល្លា
នៃជ្រលងភ្នំខៀវខ្ចី
យើងសរសើរទ្រង់ដល់ជួរភ្នំរឹងមាំ
ព្រះយើងព្រះដូនតាយើង៕
៤. យើងជាអ្នកចាំយាមបង្គោលភ្លើង
ជះពន្លឺភ្លឺឥតដាច់
យើងជាអ្នកការពារទីអាសនៈ
កណ្ដាលផ្ទៃមេឃដ៏ស្ងប់ស្ងាត់
ថ្មទាំងនេះធ្វើឲ្យយើងក្លាហាន
រឹងមាំដោយដំបងទ្រង់
យើងសរសើរទ្រង់ដល់ជួរភ្នំរឹងមាំ
ព្រះយើងព្រះដូនតាយើង៕
និពន្ធទំនុកច្រៀង ៖ ហ្វីលីស្សា ឌី. ហ៊ីនម៉ែន ឆ្នាំ ១៧៩៣–១៨៣៥; បកស្រាយដោយ អេឌវឺឌ អិល. ស្លូន ឆ្នាំ ១៨៣០–១៨៧៤
និពន្ធបទភ្លេង ៖ អែវ៉ាន់ ស្ទេផាន ឆ្នាំ ១៨៥៤–១៩៣០