Book cover

នៅលើកំពូលភ្នំខ្ពស់

ទំនុក​តម្កើង, 5


0:00 0:00
Introduction
All Verses

១. នៅ​លើ​កំ​ពូល​ភ្នំ​ខ្ពស់​ មាន​ទង់​មួយ​ត្រូវ​លើក​ឡើង ប្រ​ជា​ជាតិ​គន់​មើល​ឃើញ ទង់​បក់​ទៅ​គ្រប់​ប្រ​ទេស ក្នុង​ដេ​សេ​រ៉ែត​ដែន​ដី​សុខ​សាន្ត លើ​ភ្នំ​ស៊ី​យ៉ូន​មើល​ទង់​រំ​ភើយ។

២. ដ្បិត​ព្រះ​អង្គ​ទ្រង់​នៅ​ចាំ ស​ន្យា​ទ្រង់​ធ្វើ​ពី​ដើម ថា​នៅ​លើ​ភ្នំ​ស៊ី​យ៉ូន ព្រះ​អង្គ​នឹង​លើក​ទង់​ឡើង! ព​ន្លឺ​នេះ​នឹង​ទាក់​ក្រ​សែ​ភ្នែក ពី​គ្រប់​ប្រ​ទេស​នៅ​ថ្ងៃ​ចុង​ក្រោយ។

៣. ព្រះ​ដំ​ណាក់​នឹង​សាង​ឡើង ព្រះ​សិ​រី​នឹង​ស​ម្តែង ហើយ​ម​នុស្ស​នៅ​ស្រុក​ឆ្ងាយ គេ​នឹង​និ​យាយ​គ្នា​ថា៖ យើង​នឹង​ឡើង​ទៅ​ប​ម្រើ​ព្រះ​អង្គ គោ​រព​ការ​ពិត​រៀន​ព្រះ​ប​ន្ទូល។

៤. នៅ​ទី​នោះ​យើង​នឹង​រៀន នូវ​ការ​ពិត​និង​ប្រា​ជ្ញា និង​ក្រឹត្យ​ក្រម​ដែល​ចេញ​ទៅ គ្រប់​គ្រង​អស់​ទាំង​ផែន​ដី យើង​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់​រ​ហូត ស្រោច​ស្រង់​អ្នក​ស្លាប់​និង​ខ្លួន​យើង​ផង៕