១. នៅលើកំពូលភ្នំខ្ពស់
មានទង់មួយត្រូវលើកឡើង
ប្រជាជាតិគន់មើលឃើញ
ទង់បក់ទៅគ្រប់ប្រទេស
ក្នុងដេសេរ៉ែតដែនដីសុខសាន្ត
លើភ្នំស៊ីយ៉ូនមើលទង់រំភើយ។
២. ដ្បិតព្រះអង្គទ្រង់នៅចាំ
សន្យាទ្រង់ធ្វើពីដើម
ថានៅលើភ្នំស៊ីយ៉ូន
ព្រះអង្គនឹងលើកទង់ឡើង!
ពន្លឺនេះនឹងទាក់ក្រសែភ្នែក
ពីគ្រប់ប្រទេសនៅថ្ងៃចុងក្រោយ។
៣. ព្រះដំណាក់នឹងសាងឡើង
ព្រះសិរីនឹងសម្តែង
ហើយមនុស្សនៅស្រុកឆ្ងាយ
គេនឹងនិយាយគ្នាថា៖
យើងនឹងឡើងទៅបម្រើព្រះអង្គ
គោរពការពិតរៀនព្រះបន្ទូល។
៤. នៅទីនោះយើងនឹងរៀន
នូវការពិតនិងប្រាជ្ញា
និងក្រឹត្យក្រមដែលចេញទៅ
គ្រប់គ្រងអស់ទាំងផែនដី
យើងនឹងដើរតាមផ្លូវទ្រង់រហូត
ស្រោចស្រង់អ្នកស្លាប់និងខ្លួនយើងផង៕
និពន្ធទំនុកច្រៀង ៖ យ៉ូអែល អេច ចនសុន ឆ្នាំ ១៨០២–១៨៨២
និពន្ធបទភ្លេង ៖ អេប៊ិនស៊ើរ ប៊ីសលី ឆ្នាំ ១៨៤០–១៩០៦