Book cover

ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ

ទំនុក​តម្កើង, 135


0:00 0:00
Introduction
All Verses

១. ព្រះអង្គ​សូម​ជួយ​ខ្ញុំ​ស្រឡាញ់​ទ្រង់ ដើរ​លើ​ផ្លូវ​ដែល​ទ្រង់​បាន​គូស ឈប់​ហើយ​លើក​ស្ទួយ​ដល់​អ្នក​ដទៃ ដោយ​លើស​ពី​កម្លាំង​ខ្ញុំ​ធ្វើ​បាន ព្រះអង្គ​សូម​ជួយ​ខ្ញុំ​ស្រឡាញ់​ទ្រង់— ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ។

២. តើ​ខ្ញុំ​ថ្កោល​ទោស​អ្នក​ផ្សេង​ម្ដេច​ទៅ បើ​ខ្ញុំ​មិន​បាន​ល្អខ្ចោះ​ផង? ក្នុង​ដួង​ចិត្ត​លាក់​កំបាំង​ដ៏​ស្ងប់ស្ងាត់ ទុក្ខ​ព្រួយ​ដែល​ភ្នែក​មិន​អាច​ឃើញ តើ​ខ្ញុំ​អាច​ថ្កោល​ទោស​នរណា​ទៅ?— ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ។

៣. ខ្ញុំ​នឹង​ថែទាំ​ដល់​បងប្អូន​ខ្ញុំ ខ្ញុំ​នឹង​រៀន​តាម​របៀប​ទ្រង់ ខ្ញុំ​នឹង​បង្ហាញ​ដោយ​ចិត្ត​រាបសា ដល់​អ្នក​របួស​និង​ទួញ​យំ សូម​ជួយ​ខ្ញុំ​ចេះ​ស្រឡាញ់​បងប្អូន— ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ។

៤. ខ្ញុំ​ស្រឡាញ់​បងប្អូន​ខ្ញុំ​ព្រះអង្គ កាល​ដឹង​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ មាន​ព្រះ​ជា​កម្លាំង​និង​បង្គោល ខ្ញុំ​សូម​ធ្វើ​ជា​បាវ​នៃ​ទ្រង់ ព្រះអង្គ​ជួយ​ខ្ញុំ​ឲ្យ​ស្រឡាញ់​គ្នា— ខ្ញុំ​នឹង​ដើរ​តា​ម​ព្រះអង្គ៕