១. ព្រះអង្គសូមជួយខ្ញុំស្រឡាញ់ទ្រង់
ដើរលើផ្លូវដែលទ្រង់បានគូស
ឈប់ហើយលើកស្ទួយដល់អ្នកដទៃ
ដោយលើសពីកម្លាំងខ្ញុំធ្វើបាន
ព្រះអង្គសូមជួយខ្ញុំស្រឡាញ់ទ្រង់—
ខ្ញុំនឹងដើរតាមព្រះអង្គ។
២. តើខ្ញុំថ្កោលទោសអ្នកផ្សេងម្ដេចទៅ
បើខ្ញុំមិនបានល្អខ្ចោះផង?
ក្នុងដួងចិត្តលាក់កំបាំងដ៏ស្ងប់ស្ងាត់
ទុក្ខព្រួយដែលភ្នែកមិនអាចឃើញ
តើខ្ញុំអាចថ្កោលទោសនរណាទៅ?—
ខ្ញុំនឹងដើរតាមព្រះអង្គ។
៣. ខ្ញុំនឹងថែទាំដល់បងប្អូនខ្ញុំ
ខ្ញុំនឹងរៀនតាមរបៀបទ្រង់
ខ្ញុំនឹងបង្ហាញដោយចិត្តរាបសា
ដល់អ្នករបួសនិងទួញយំ
សូមជួយខ្ញុំចេះស្រឡាញ់បងប្អូន—
ខ្ញុំនឹងដើរតាមព្រះអង្គ។
៤. ខ្ញុំស្រឡាញ់បងប្អូនខ្ញុំព្រះអង្គ
កាលដឹងថាទ្រង់ស្រឡាញ់ខ្ញុំ
មានព្រះជាកម្លាំងនិងបង្គោល
ខ្ញុំសូមធ្វើជាបាវនៃទ្រង់
ព្រះអង្គជួយខ្ញុំឲ្យស្រឡាញ់គ្នា—
ខ្ញុំនឹងដើរតាមព្រះអង្គ៕
និពន្ធទំនុកច្រៀង ៖ សូស៊ាន អ៊ីវ៉ាន់ស៍ ម៉ាក់ខ្លោឌ ក.ឆ្នាំ១៩៤៥។ © ១៩៨៥ IRI
និពន្ធបទភ្លេង ៖ នូវ៉ែល ដេលី ក.ឆ្នាំ១៩៣៩។© ១៩៨៥ IRI