១. មានលំអនៅព័ទ្ធជុំវិញ
កាលស្រឡាញ់ក្នុងផ្ទះ
មានលំអក្នុងគ្រប់សំនៀង
កាលស្រឡាញ់ក្នុងផ្ទះ
មានក្តីសុខសាន្តនៅទីនេះ
ញញឹមផ្អែមស្រស់គ្រប់ទិសទី
យើងចំណាយពេលយ៉ាងរីករាយ
កាលស្រឡាញ់ក្នុងផ្ទះ
ក្តីស្រឡាញ់ក្តីស្រឡាញ់
យើងចំណាយពេលយ៉ាងរីករាយ
កាលស្រឡាញ់ក្នុងផ្ទះ។
២. នៅក្នុងខ្ទមក៏មានអំណរ
កាលស្រឡាញ់ក្នុងផ្ទះ
ការស្អប់ច្រណែនក៏ពុំមាន
កាលស្រឡាញ់ក្នុងផ្ទះ
កុលាបរីកនៅក្រោមជើងយើង
ផែនដីជាសួនច្បារដ៏ថ្កើង
ធ្វើឲ្យជីវិតប្រសើរឡើង
កាលស្រឡាញ់ក្នុងផ្ទះ
ក្តីស្រឡាញ់ក្តីស្រឡាញ់
ធ្វើឲ្យជីវិតប្រសើរឡើង
កាលស្រឡាញ់ក្នុងផ្ទះ។
៣. ព្រះសួគ៌ាញញឹមពីលើ
កាលស្រឡាញ់ក្នុងផ្ទះ
លោកិយពេញដោយក្តីស្រឡាញ់
កាលស្រឡាញ់ក្នុងផ្ទះ
ទឹកអូរហូរច្រៀងដ៏ពិរោះ
ផ្ទៃមេឃចែងចាំងភ្លឺអស្ចារ្យ
ឱ!ព្រះអង្គញញឹមពីលើ
កាលស្រឡាញ់ក្នុងផ្ទះ
ក្តីស្រឡាញ់ក្តីស្រឡាញ់
ឱ!ព្រះអង្គញញឹមពីលើ
កាលស្រឡាញ់ក្នុងផ្ទះ៕