១. សរសើរដល់លោកដែលទូលនឹងព្រះយេហូវ៉ា!
ព្រះយេស៊ូវទ្រង់តាំងលោកជាព្យាការី
ទទួលពរបើកការគ្រប់គ្រងសម័យជាន់ក្រោយ
ក្សត្រតម្កើងលោកជនជាតិគោរពប្រសើរក្រៃ
សរសើរដល់ព្យាការីដែលបានឡើងទៅសួគ៌ា!
ពួកក្បត់និងទុរជននឹងត្រូវបរាជ័យ
នៅជាមួយព្រះអង្គនោះលោកអាចត្រៀមផ្លូវឲ្យយើង
សេចក្តីស្លាប់មិនអាចឈ្នះលើលោកទៀតឡើយ៕
២. សរសើររំឭកចាំលោកស្លាប់ដើម្បីសាសនា
សូមសរសើរតម្កើងដល់នាមលោកឧត្តម
ឈាមរបស់លោកដែលបានបង្ហូរដោយឃាតករ
នឹងអង្វរសួគ៌ាកាលលោកិយផ្តល់កិត្តិយស
សរសើរដល់ព្យាការីដែលបានឡើងទៅសួគ៌ា!
ពួកក្បត់និងទុរជននឹងត្រូវបរាជ័យ
នៅជាមួយព្រះអង្គនោះលោកអាចត្រៀមផ្លូវឲ្យយើង
សេចក្តីស្លាប់មិនអាចឈ្នះលើលោកទៀតឡើយ៕
៣. សិរីល្អនិងបព្វជិតភាពនៃលោកនៅអស់កល្ប
លោកនឹងកាន់កូនសោជារៀងដរាបទៅ
លោកនឹងចូលក្នុងនគរដោយមានចិត្តស្មោះត្រង់
បំពាក់មកុដនៅមុខព្យាការីបុរាណ
សរសើរដល់ព្យាការីដែលបានឡើងទៅសួគ៌ា!
ពួកក្បត់និងទុរជននឹងត្រូវបរាជ័យ
នៅជាមួយព្រះអង្គនោះលោកអាចត្រៀមផ្លូវឲ្យយើង
សេចក្តីស្លាប់មិនអាចឈ្នះលើលោកទៀតឡើយ៕
៤. ពលិកម្មនាំមកនូវពរជ័យពីស្ថានសួគ៌
លោកិយត្រូវធ្វើឲ្យធួននឹងលោហិតលោក
ភ្ញាក់ឡើងលោកិយដើម្បីប្រឆាំងអយុត្តិធម៌
ជនជាតិរាប់លាននឹងស្គាល់បងយ៉ូសែបម្តងទៀត
សរសើរដល់ព្យាការីដែលបានឡើងទៅសួគ៌ា!
ពួកក្បត់និងទុរជននឹងត្រូវបរាជ័យ
នៅជាមួយព្រះអង្គនោះលោកអាចត្រៀមផ្លូវឲ្យយើង
សេចក្តីស្លាប់មិនអាចឈ្នះលើលោកទៀតឡើយ៕
និពន្ធទំនុកច្រៀង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២
និពន្ធបទភ្លេង ៖ ទំនុកប្រជាប្រិយស្តឡែន