១. ព្រះនៃអ៊ីស្រាអែលជាក្តីសប្បាយនៃយើង
ពីព្រះអង្គពួកយើងសូមព្រះពរ
ពេលថ្ងៃជាពពកពេលយប់ជាបង្គោលភ្លើង
ជាព្រះរំដោះនិងស្តេចនៃយើង!
២. យើងដឹងទ្រង់យាងមកប្រមូលហ្វូងចៀមនៃទ្រង់
ហើយនាំគេទៅស៊ីយ៉ូនដោយស្នេហ៍
ហេតុអ្វីក៏ត្រូវយំនៅត្រង់ច្រកភ្នំមរណា
ឬដើរនៅក្នុងទីរហោស្ថាន។
៣. យូរលង់យើងរសាត់ព្រាត់ជាមនុស្សមានបាប
ហើយអំពាវនាវរកទ្រង់ក្នុងព្រៃ!
សត្រូវយើងត្រេកអរកាលគេឃើញយើងសោកសៅ
បន្តិចអ៊ីស្រាអែលនឹងបានរួច។
៤. ជាកូនចៅនៃស៊ីយ៉ូនយើងមានដំណឹងល្អ
ទីសម្គាល់បានលេចមកហើយណា
កុំភ័យចូរនៅស្មោះព្រោះនគរទុកឱ្យយើង
សេចក្តីប្រោសលោះយើងជិតដល់ហើយ។
៥. ព្រះសង្គ្រោះសូមទ្រង់ចែងចាំងពន្លឺភក្ត្រា
សូមប្រទានការលួងលោមចិត្តខ្ញុំ
ហើយសូមឱ្យចិត្តចង់បាននូវស្ថានបរិសុទ្ធ
ធ្វើឱ្យខ្ញុំមានសង្ឃឹមក្នុងចិត្ត។
៦. ទ្រង់ទត! ហើយពេលទេវតារាប់ម៉ឺនអរសាទរ
ហើយពលបរិវាចាំបន្ទូល
ទ្រង់ត្រាស់!ហើយព្រះសៀងនឹងឮដល់ទីបំផុត
ជាសំឡេងសរសើរព្រះអម្ចាស់៕
និពន្ធទំនុកច្រៀង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២ យកលំនាំតាម យ៉ូសែប ស្វេន ឆ្នាំ ១៧៦១–១៧៩៦
និពន្ធបទភ្លេង ៖ ហ្វ្រីមេន លូវិស ឆ្នាំ ១៧៨០–១៨៩៥