១. ចូរច្រៀងកាលយើងឃ្លាតទៅ
ច្រៀងសរសើរម្តងទៀត
ថ្វាយដល់ព្រះបិតាសួគ៌
ច្រៀងបទដ៏ពិរោះ
សម្រាប់ក្តីស្នេហ៍ទន់ភ្លន់
និងការខ្វល់ខ្វាយទ្រង់
សូមឲ្យបទរីករាយយើង
ឮពេញថ្ងៃបរិសុទ្ធ។
២. សរសើរដល់ក្តីមេត្តា
សរសើរដល់ក្តីស្នេហ៍
សម្រាប់ពរជ័យជាច្រើន
ចូរសរសើរដល់ព្រះ
ចូរសំឡេងរីករាយយើង
បន្ទរតាមទំនុក
ទ្រង់តែមួយអង្គគឺសម
នឹងបទដ៏ផ្អែមល្ហែម។
៣. ព្រះយេស៊ូវព្រះប្រោសលោះ
ការសរសើរបានឮ
កាលយើងឱនចំពោះទ្រង់
សូមទ្រង់មេត្តាស្តាប់
សូមជួយយើងកុំឲ្យខុស
សូមថែយើងរាល់ថ្ងៃ
សូមជួយយើងបម្រើទ្រង់
តាមបែបដ៏រីករាយ៕
និពន្ធទំនុកច្រៀង ៖ ចច ម៉ែនវ៉ែរីង ឆ្នាំ ១៨៥៤–១៨៨៩
និពន្ធបទភ្លេង ៖ អេប៊ីនីស្សឺ ប៊ីស្លី ឆ្នាំ ១៨៤០–១៩០៦