១. ព្រះអាទិត្យរះលឹមៗពិភពលោកក៏ភ្ញាក់ឡើង
ផ្ទៃពពកខ្មៅងងឹតក៏រសាយបាត់ទៅ
លោកិយរីករាយឮសូរឆ្លងពេញលើផ្ទៃសាគរ
ឥឡូវបន្ទរជាពេលនៃថ្ងៃដ៏ស្រស់ស្អាត
ថ្ងៃដ៏ស្រស់ស្អាតនៃសុខសន្តិភាព
គឺពន្លឺទ្រង់ពីកើតទៅលិច
ចូរច្រៀងស្វាគមន៍ដល់ពន្លឺទ្រង់
ថ្ងៃដ៏ស្រស់ស្អាតថ្ងៃសហសវត្ស។
២. ពួកបរិសុទ្ធនឹងជួបជុំនៅព្រះវិហារជាច្រើន
សង្គ្រោះអ្នកជាទីស្រឡាញ់ដែលបានឃ្លាត
ឲ្យបានជួបញាតិរីករាយហើយសាមគ្គីគ្នាផ្អែមល្ហែម
យើងនៅជាមួយមិត្តយើងនៅថ្ងៃដ៏ស្រស់ស្អាត
ថ្ងៃដ៏ស្រស់ស្អាតនៃសុខសន្តិភាព
គឺពន្លឺទ្រង់ពីកើតទៅលិច
ចូរច្រៀងស្វាគមន៍ដល់ពន្លឺទ្រង់
ថ្ងៃដ៏ស្រស់ស្អាតថ្ងៃសហសវត្ស។
៣. សូមយើងបន្តធ្វើបន្តរំឭកមេរៀនដែល
ព្រះទ្រង់សម្តែងឲ្យយើងធ្វើតាមមាគ៌ា
ទ្រង់ហើយរឿងដ៏អស្ចារ្យគឺក្នុងសិរីល្អទ្រង់
យាងមកក្នុងព្រះចេស្តានៅថ្ងៃដ៏ស្រស់ស្អាត
ថ្ងៃដ៏ស្រស់ស្អាតនៃសុខសន្តិភាព
គឺពន្លឺទ្រង់ពីកើតទៅលិច
ចូរច្រៀងស្វាគមន៍ដល់ពន្លឺទ្រង់
ថ្ងៃដ៏ស្រស់ស្អាតថ្ងៃសហសវត្ស។
៤. នោះទំនាក់ទំនងបរិសុទ្ធយើងបានអស់កល្ប
រស់នៅនឹងព្រះយេស៊ូវតាមដំបូន្មានទ្រង់
រហូតដល់សាសន៍ទាំងឡាយនឹងរួមក្នុងក្តីសង្គ្រោះ
ហើយថ្វាយបង្គំព្រះអង្គនៅថ្ងៃដ៏ស្រស់ស្អាត
ថ្ងៃដ៏ស្រស់ស្អាតនៃសុខសន្តិភាព
គឺពន្លឺទ្រង់ពីកើតទៅលិច
ចូរច្រៀងស្វាគមន៍ដល់ពន្លឺទ្រង់
ថ្ងៃដ៏ស្រស់ស្អាតថ្ងៃសហសវត្ស៕
និពន្ធទំនុកច្រៀង ៖ យ៉ូសែប អិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២
និពន្ធបទភ្លេង ៖ វិលលាម ក្លេសុន ឆ្នាំ ១៨៤០–១៨៨៧