១. ព្រះផ្ដល់វិវរណៈដល់នីហ្វៃ
អ្នកមើលឆុតពីបុរាណ
បានបង្កប់នូវពាក្យដ៏ពិសិដ្ឋ
ថ្លែងពិតពីដំបងដែក
កាន់នឹងដំបងជាដំបងដែក
រឹងមាំពិតភ្លឺត្រចង់
ដំបងនេះគឺជាបន្ទូលព្រះអង្គ
នាំយើងរកត្រើយសុខសាន្ដ៕
២. កាលយើងធ្វើដំណើរលើផែនដី
រុំច្រើនក្រៃដោយការល្បួង
យើងដើរឆ្លងភាពងងឹតទាំងពួង
តែងជួបគ្រោះថ្នាក់គ្រប់ពេល
កាន់នឹងដំបងជាដំបងដែក
រឹងមាំពិតភ្លឺត្រចង់
ដំបងនេះគឺជាបន្ទូលព្រះអង្គ
នាំយើងរកត្រើយសុខសាន្ដ៕
៣. កាលការល្បួងខិតខ្លួនចូលមកជិត
ពពកបាំងបិទផ្លូវយើង
យើងអាចពឹងផ្អែកលើដំបងដែក
សូមតម្រិះពីស្ថានសួគ៌
កាន់នឹងដំបងជាដំបងដែក
រឹងមាំពិតភ្លឺត្រចង់
ដំបងនេះគឺជាបន្ទូលព្រះអង្គ
នាំយើងរកត្រើយសុខសាន្ដ៕
៤. ដាក់ដៃតោងកាន់ជាប់នឹងដំបង
ឥតមានហ្មងរៀងរាល់ថ្ងៃ
ដោយបួងសួងស្មោះច្រៀងបទប្រពៃ
យើងឃ្មាតខ្មីដើរតាមផ្លូវយើង។
កាន់នឹងដំបងជាដំបងដែក
រឹងមាំពិតភ្លឺត្រចង់
ដំបងនេះគឺជាបន្ទូលព្រះអង្គ
នាំយើងរកត្រើយសុខសាន្ដ៕
៥. យើងឃើញទីសម្រាកពីចម្ងាយ
ទីដំបងនឹងនាំកាយ
ទីដែលយើងរស់នៅអរសប្បាយ
នឹងពួកទេវតារៀងទៅ។
កាន់នឹងដំបងជាដំបងដែក
រឹងមាំពិតភ្លឺត្រចង់
ដំបងនេះគឺជាបន្ទូលព្រះអង្គ
នាំយើងរកត្រើយសុខសាន្ដ៕
និពន្ធទំនុកច្រៀង ៖ យ៉ូសែប អិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២
និពន្ធបទភ្លេង ៖ វិលលាម ក្លេសិន ឆ្នាំ ១៨៤០–១៨៨៧