១. វេលាជិតដល់ហើយនៅសេសសល់មិនយូរទៀតឡើយនឹង
ផ្សាយដំណឹងល្អគ្រប់ដែនដីត្រើយសមុទ្រឆាប់ឡើងអ្នកនាំ
សារមោះមុតចូរចេញទៅផ្សាយថា៖ប្រែចិត្តដ្បិតនគរស្ថានសួគ៌
ជិតមកដល់ហើយប្រែចិត្តដ្បិតនគរស្ថានសួគ៌ជិតមកដល់ហើយ។
២. កុំគេចវេសពីកិច្ចការអ្នកទោះខ្វះក្ដីរីករាយតែ
រែកស្ពាយតាមព្រះសង្គ្រោះមិត្តគំរូអ្នកក្ដីរងទុក្ខយើង
ឈឺចាប់តែនៅពេលនេះប៉ុណ្ណោះចុងបង្អស់នឹងបានសិរី
នៃជនស្អាតស្អំចុងបង្អស់នឹងបានសិរីនៃជនស្អាតស្អំ។
៣. បើសិនអ្នកត្រូវព្រះអម្ចាស់សព្វព្រះហឫទ័យអ្វី
សំខាន់អ្នកត្រូវទ្រាំនឹងក្ដីស្អប់នៃលោកិយ? ពួកទេវតារង់
ចាំផ្ដល់ពរជ័យច្រើនក្រៃដល់អ្នក!ឆ្ពោះទៅមុខចូរស្មោះស្ម័គ្រក្ដី
សន្យាមានជាក់ឆ្ពោះទៅមុខចូរស្មោះស្ម័គ្រក្ដីសន្យាមានជាក់។
៤. ចូររឹងមាំក្នុងបំណងដ្បិតសាតាំងនឹងល្បងអ្នកការ
សំខាន់នៃការហៅអ្នកវាដឹងយ៉ាងជាក់ផ្លូវអ្នកអាចលំ
បាកតែព្រះយេស៊ូវគង់នៅក្បែរទ្រង់នឹងជាបង្អែកទោះអា
រក្សទាស់អ្នកក្តីទ្រង់នឹងជាបង្អែកទោះអារក្សទាស់អ្នកក្តី៕
និពន្ធទំនុកច្រៀង ៖ អេលីស្សា អរ ស្នូវ ឆ្នាំ ១៨០៤–១៨៨៧
និពន្ធបទភ្លេង ៖ ជឺម៉ែន ហ្វកស៍ សង សតវត្សរ៍ទី ១៨