Book cover

វេលាជិតដល់ហើយ

ទំនុក​តម្កើង, 165


0:00 0:00
Introduction
All Verses

១. វេលាជិតដល់ហើយនៅសេសសល់មិនយូរទៀតឡើយនឹង ផ្សាយដំណឹងល្អគ្រប់ដែនដីត្រើយសមុទ្រឆាប់ឡើងអ្នកនាំ សារមោះមុតចូរចេញទៅផ្សាយថា៖ប្រែចិត្តដ្បិតនគរស្ថានសួគ៌ ជិតមកដល់ហើយប្រែចិត្តដ្បិតនគរស្ថានសួគ៌ជិតមកដល់ហើយ។

២. កុំគេចវេសពីកិច្ចការអ្នកទោះខ្វះក្ដីរីករាយតែ រែកស្ពាយតាមព្រះសង្គ្រោះមិត្តគំរូអ្នកក្ដីរងទុក្ខយើង ឈឺចាប់តែនៅពេលនេះប៉ុណ្ណោះចុងបង្អស់នឹងបានសិរី នៃជនស្អាតស្អំចុងបង្អស់នឹងបានសិរីនៃជនស្អាតស្អំ។

៣. បើសិនអ្នកត្រូវព្រះអម្ចាស់សព្វព្រះហឫទ័យអ្វី សំខាន់អ្នកត្រូវទ្រាំនឹងក្ដីស្អប់នៃលោកិយ? ពួកទេវតារង់ ចាំផ្ដល់ពរជ័យច្រើនក្រៃដល់អ្នក!ឆ្ពោះទៅមុខចូរស្មោះស្ម័គ្រក្ដី សន្យាមានជាក់ឆ្ពោះទៅមុខចូរស្មោះស្ម័គ្រក្ដីសន្យាមានជាក់។

៤. ចូររឹងមាំក្នុងបំណងដ្បិតសាតាំងនឹងល្បងអ្នកការ សំខាន់នៃការហៅអ្នកវាដឹងយ៉ាងជាក់ផ្លូវអ្នកអាចលំ បាកតែព្រះយេស៊ូវគង់នៅក្បែរទ្រង់នឹងជាបង្អែកទោះអា រក្សទាស់អ្នកក្តីទ្រង់នឹងជាបង្អែកទោះអារក្សទាស់អ្នកក្តី៕