១. មានពន្លឺភ្លឺក្នុងចិត្តខ្ញុំរាល់ថ្ងៃ
ជាពន្លឺរុងរឿងឧត្តម្ភ
នោះភ្លឺជាងថ្ងៃនៅលើមេឃខ្លាំងក្រៃ
ព្រះយេស៊ូវភ្លឺមកខ្ញុំ
មានពន្លឺភ្លឺក្នុងចិត្តខ្ញុំហើយ
កាលព្រះយេស៊ូវទ្រង់យាងមកសណ្ឋិត
នោះព្រលឹងនៃខ្ញុំអរលំហើយ
ដោយពន្លឺស្ថិតនៅក្នុងចិត្ត៕
២. មានបទភ្លេងឮក្នុងចិត្តខ្ញុំរាល់ថ្ងៃ
ជាបទច្រៀងសរសើរព្រះអង្គ
ហើយព្រះយេស៊ូវទ្រង់ក៏នឹកស្រម៉ៃ
ពីបទមិនចេះច្រៀងផង
មានពន្លឺភ្លឺក្នុងចិត្តខ្ញុំហើយ
កាលព្រះយេស៊ូវទ្រង់យាងមកសណ្ឋិត
នោះព្រលឹងនៃខ្ញុំអរលំហើយ
ដោយពន្លឺស្ថិតនៅក្នុងចិត្ត៕
៣. មានរដូវលំហើយក្នុងចិត្តរាល់ថ្ងៃ
ដ្បិតកាលទ្រង់គង់ជិតបង្កើយ
នោះក៏កើតផលនៃព្រលឹងយ៉ាងថ្លៃ
នៅចិត្តក៏ពោរពេញហើយ
មានពន្លឺភ្លឺក្នុងចិត្តខ្ញុំហើយ
កាលព្រះយេស៊ូវទ្រង់យាងមកសណ្ឋិត
នោះព្រលឹងនៃខ្ញុំអរលំហើយ
ដោយពន្លឺស្ថិតនៅក្នុងចិត្ត៕
៤. មានអំណរអរក្នុងចិត្តខ្ញុំរាល់ថ្ងៃ
ក៏មានជំនឿជឿខ្លាំងផង
ខ្ញុំអរគុណទ្រង់ព្រោះព្រះពរដ៏ថ្លៃ
ដែលមកអំពីព្រះអង្គ
មានពន្លឺភ្លឺក្នុងចិត្តខ្ញុំហើយ
កាលព្រះយេស៊ូវទ្រង់យាងមកសណ្ឋិត
នោះព្រលឹងនៃខ្ញុំអរលំហើយ
ដោយពន្លឺស្ថិតនៅក្នុងចិត្ត៕
និពន្ធទំនុកច្រៀង ៖ អេលីស្សា អ៊ី. ហ៊ីវីឌ ឆ្នាំ ១៨៥១–១៩២០
និពន្ធបទភ្លេង ៖ ចន អរ. ស្វីឌនី ឆ្នាំ ១៨៣៧–១៨៩៩