Book cover

ពួកអ៊ែលឌើរ​នៃ​អ៊ីស្រាអែល

ទំនុក​តម្កើង, 197


0:00 0:00
Introduction
All Verses

១. ពួកអែលឌើរនៃអ៊ីស្រាអែលមករួមនឹងខ្ញុំ ហើយស្វែងរកពួកសុចរិតទោះនៅទីណាក្តី– នៅវាលខ្សាច់លើគិរីលើដីឬសមុទ្រ– ហើយនាំគេទៅស៊ីយ៉ូនជាទីបរិសុទ្ធ

ឱ!បាប៊ីឡូនឱ!បាប៊ីឡូនយើងលាអ្នកហើយណា យើងទៅភ្នំអេប្រាអិមហើយរស់នៅទីនោះ៕

២. ការច្រូតកាត់ច្រើនណាស់អ្នកធ្វើការមានតិចតួច តែបើយើងរួបរួមយើងអាចធ្វើអ្វីទាំងអស់ យើងនឹងប្រមូលស្រូវពីគ្រប់អស់ទីវាលផង ហើយដាក់ចូលជង្រុកចេញពីទុក្ខសោកនិងល្បិច

ឱ!បាប៊ីឡូនឱ!បាប៊ីឡូនយើងលាអ្នកហើយណា យើងទៅភ្នំអេប្រាអិមហើយរស់នៅទីនោះ៕

៣. យើងទៅជួយអ្នកក្រដូចព្រះអង្គយើងពីដើម ហើយទៅជួយអ្នកនឿយហត់អ្នកឃ្លាននិងរងា យើងឲ្យកម្លាំងចិត្តដោយនូវដំណឹងល្អទ្រង់ ហើយប្រាប់គេឲ្យទៅស៊ីយ៉ូនរស់រៀងរហូត

ឱ!បាប៊ីឡូនឱ!បាប៊ីឡូនយើងលាអ្នកហើយណា យើងទៅភ្នំអេប្រាអិមហើយរស់នៅទីនោះ៕