១. ពួកអែលឌើរនៃអ៊ីស្រាអែលមករួមនឹងខ្ញុំ
ហើយស្វែងរកពួកសុចរិតទោះនៅទីណាក្តី–
នៅវាលខ្សាច់លើគិរីលើដីឬសមុទ្រ–
ហើយនាំគេទៅស៊ីយ៉ូនជាទីបរិសុទ្ធ
ឱ!បាប៊ីឡូនឱ!បាប៊ីឡូនយើងលាអ្នកហើយណា
យើងទៅភ្នំអេប្រាអិមហើយរស់នៅទីនោះ៕
២. ការច្រូតកាត់ច្រើនណាស់អ្នកធ្វើការមានតិចតួច
តែបើយើងរួបរួមយើងអាចធ្វើអ្វីទាំងអស់
យើងនឹងប្រមូលស្រូវពីគ្រប់អស់ទីវាលផង
ហើយដាក់ចូលជង្រុកចេញពីទុក្ខសោកនិងល្បិច
ឱ!បាប៊ីឡូនឱ!បាប៊ីឡូនយើងលាអ្នកហើយណា
យើងទៅភ្នំអេប្រាអិមហើយរស់នៅទីនោះ៕
៣. យើងទៅជួយអ្នកក្រដូចព្រះអង្គយើងពីដើម
ហើយទៅជួយអ្នកនឿយហត់អ្នកឃ្លាននិងរងា
យើងឲ្យកម្លាំងចិត្តដោយនូវដំណឹងល្អទ្រង់
ហើយប្រាប់គេឲ្យទៅស៊ីយ៉ូនរស់រៀងរហូត
ឱ!បាប៊ីឡូនឱ!បាប៊ីឡូនយើងលាអ្នកហើយណា
យើងទៅភ្នំអេប្រាអិមហើយរស់នៅទីនោះ៕
និពន្ធទំនុកច្រៀង ៖ សៃរើស អេច វីកឡក ឆ្នាំ ១៨១៣–១៨៩៤
និពន្ធបទភ្លេង ៖ ថូម៉ាស អេច បេយលី ឆ្នាំ ១៧៩៧–១៨៣៩។ បានកែសម្រួល