១. អ្នកដែលបានហៅឲ្យធ្វើការនិងឲ្យបម្រើដល់ព្រះ
មានពរហើយដល់អស់អ្នកមានបព្វជិតភាពតាំងដោយព្រះ
ដើម្បីផ្សាយពីដំណឹងល្អទ្រង់ក្នុងចំណោមជាតិសាសន៍
ប្រកាសក្តីសង្គ្រោះក្តីពិតនិងសុខសាន្តដល់លោកិយ៖
២. ឱ!កុំឲ្យក្តីលោភចំណង់ក្នុងលោកាបំពានឡើយ
គំនិតអ្នកបានបរិសុទ្ធខ្លួនអ្នកជាបុរសពិត
កាលបន្លឺសំឡេងអ្នកឡើងដូចត្រែផ្លុំឮខ្លាំងៗ
ប្រាប់លោកាថា៖«ចូររៀបចំខ្លួនជួបនឹងព្រះនៃអ្នក!»
៣. បើដូចនោះសូមឈប់និយាយគិតនិងអួតឥតប្រយោជន៍
សូមអធិស្ឋានបានជានិច្ចកុំឃ្លាតឡើយហើយធ្វើពិត
ព្រះវិញ្ញាណនឹងមកបង្រៀនប្រទានពរជ័យក្រាស់ក្រៃ
ព្រះសង្គ្រោះនឹងគង់នឹងអ្នករហូតដល់ទីបំផុត។
៤. ពរជ័យដ៏ធំរង់ចាំអ្នកព្រះនឹងប្រទានជំនឿ
អ្នកនឹងសោយរាជ្យដោយសិរីរុងរឿងហើយឈ្នះក្តីស្លាប់
មិនយូរអ្នកនឹងមកស៊ីយ៉ូនជាមួយកណ្ដាប់អ្នកច្រូត
អ្នកនឹងមិនស្គាល់ទុក្ខទៀតឡើយតែបានមកុដរុងរឿងវិញ៕
និពន្ធទំនុកច្រៀង ៖ ម៉ារី ច័ដ ភេច ឆ្នាំ ១៨១៨–១៩០៧
និពន្ធបទភ្លេង ៖ ដានីយ៉ែល ប៊ី ថោនន័រ ឆ្នាំ ១៨៥០–១៩១៩