Number 11
ទ្រង់ពោលមកខ្ញុំ
ទ្រង់ពោលមកខ្ញុំ
1. រាល់ពេលដែលខ្ញុំអធិស្ឋាន
ខ្ញុំដឹងទ្រង់សណ្ដាប់ ខ្ញុំតែងដឹងក្ដីស្នេហ៍ទ្រង់ប្រទាន
កាលមានរឿងឲ្យទ្រង់បង្រៀន
ទ្រង់ឲ្យខ្ញុំលុតជង្គង់
សូមពរជ័យពីព្រះអង្គ ។
ទ្រង់បំពេញចិត្តខ្ញុំដោយពន្លឺផូរផង់
ខ្ញុំអរសប្បាយដ្បិតទ្រង់យល់ពីរូបខ្ញុំ
ទ្រង់ផ្ដល់ក្ដីជំនឿដ៏ធំ
កាលទ្រង់ពោលមកខ្ញុំ
ប្រៀបដូចទ្រង់នៅក្បែរ ចាំឆ្លើយតបនឹងខ្ញុំ
ទ្រង់ប្រទានក្ដីសុខ ពង្រឹងដល់អារម្មណ៍
ថាខ្ញុំអាចធ្វើរឿងឧត្តម
កាលទ្រង់ពោលមកខ្ញុំ ។
2. ខ្ញុំពិតជាមិននៅឯកាឡើយ
ទ្រង់តែងគង់នឹងខ្ញុំ
ផ្សះដួងចិត្តឲ្យបានស្បើយ
ខ្ញុំមិនអាចឲ្យទ្រង់ឃ្លាតឡើយ
កាលជាប់ផុងក្នុងទីអ័ព្ទអួរ
ទ្រង់ជួយតម្រង់មាគ៌ា ។
ទ្រង់បំពេញចិត្តខ្ញុំដោយពន្លឺផូរផង់
ខ្ញុំអរសប្បាយដ្បិតទ្រង់យល់ពីរូបខ្ញុំ
ទ្រង់ផ្ដល់ក្ដីជំនឿដ៏ធំ
កាលទ្រង់ពោលមកខ្ញុំ
ប្រៀបដូចទ្រង់នៅក្បែរ ចាំឆ្លើយតបនឹងខ្ញុំ
ទ្រង់ប្រទានក្ដីសុខ ពង្រឹងដល់អារម្មណ៍
ថាខ្ញុំអាចធ្វើរឿងឧត្តម
កាលទ្រង់ពោលមកខ្ញុំ ។
ទ្រង់បំពេញចិត្តខ្ញុំដោយពន្លឺផូរផង់
ខ្ញុំអរសប្បាយដ្បិតទ្រង់យល់ពីរូបខ្ញុំ
ទ្រង់ផ្ដល់ក្ដីជំនឿដ៏ធំ
កាលទ្រង់ពោលមកខ្ញុំ ៕
ទំនុកបទ និងទំនុកភ្លេង ដោយ នីក ឌេ
© 2022 by Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់ជាបន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្មឡើយ។ សេចក្តីប្រកាសនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ។