Page 5
ព្រះអង្គប្រោសលោះនៃឣ៊ីស្រាអែល
ព្រះអង្គប្រោសលោះនៃឣ៊ីស្រាអែល
1. ព្រះនៃអ៊ីស្រាអែលជាក្តីសប្បាយនៃយើងពីព្រះអង្គពួកយើងសូមព្រះពរពេលថ្ងៃជាពពកពេលយប់ជាបង្គោលភ្លើងជាព្រះរំដោះនិងស្តេចនៃយើង!
2. យើងដឹងទ្រង់យាងមកប្រមូលហ្វូងចៀមនៃទ្រង់ហើយនាំគេទៅស៊ីយ៉ូនដោយស្នេហ៍ហេតុអ្វីក៏ត្រូវយំនៅត្រង់ច្រកភ្នំមរណាឬដើរនៅក្នុងទីរហោស្ថាន។
3. យូរលង់យើងរសាត់ព្រាត់ជាមនុស្សមានបាបហើយអំពាវនាវរកទ្រង់ក្នុងព្រៃ!សត្រូវយើងត្រេកអរកាលគេឃើញយើងសោកសៅបន្តិចអ៊ីស្រាអែលនឹងបានរួច។
4. ជាកូនចៅនៃស៊ីយ៉ូនយើងមានដំណឹងល្អទីសម្គាល់បានលេចមកហើយណាកុំភ័យចូរនៅស្មោះព្រោះនគរទុកឱ្យយើងសេចក្តីប្រោសលោះយើងជិតដល់ហើយ។
5. ព្រះសង្គ្រោះសូមទ្រង់ចែងចាំងពន្លឺភក្ត្រាសូមប្រទានការលួងលោមចិត្តខ្ញុំហើយសូមឱ្យចិត្តចង់បាននូវស្ថានបរិសុទ្ធធ្វើឱ្យខ្ញុំមានសង្ឃឹមក្នុងចិត្ត។
6. ទ្រង់ទត! ហើយពេលទេវតារាប់ម៉ឺនអរសាទរហើយពលបរិវាចាំបន្ទូលទ្រង់ត្រាស់!ហើយព្រះសៀងនឹងឮដល់ទីបំផុតជាសំឡេងសរសើរព្រះអម្ចាស់៕
និពន្ធទំនុកច្រៀង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២ យកលំនាំតាម យ៉ូសែប ស្វេន ឆ្នាំ ១៧៦១–១៧៩៦
និពន្ធបទភ្លេង ៖ ហ្វ្រីមេន លូវិស ឆ្នាំ ១៧៨០–១៨៩៥