Page 6
គ្រឺះដ៏មាំមួន
គ្រឺះដ៏មាំមួន
1. គ្រឹះដ៏មាំមួនត្រូវសាងឱ្យពួកបរិសុទ្ធដោយសារជំនឿដល់បន្ទូលនៃព្រះអម្ចាស់!តើទ្រង់អាចនឹងត្រាស់អ្វីជាងទ្រង់បានត្រាស់ហើយ?អស់អ្នកណាដែលរកទ្រង់អស់អ្នកណាដែលរកទ្រង់អស់អ្នកណាដែលរកទ្រង់ឱ្យបានទីសម្រាក។
2. នៅក្នុងគ្រប់ស្ថានភាពទោះជាឈឺចាប់ឬជាទោះក្រដល់ប៉ុនណាឬក៏មានទ្រព្យនិងមាសនៅផ្ទះឬក៏ឆ្ងាយនៅលើដីឬលើទឹក—តាមការត្រូវការនៃអ្នកតាមការត្រូវការនៃអ្នកតាមការត្រូវការអ្នកនោះទ្រង់នឹងយាងមកជួយ។
3. កុំខ្លាចអីយើងនឹងនៅជាមួយកុំភ័យឡើយព្រោះយើងជាព្រះអ្នកហើយយើងនឹងយាងមកជួយនិងចម្រើនកម្លាំងជួយគាំទ្រអ្នកឱ្យឈរ—លើកអ្នកដោយព្រះហស្តយើងលើកអ្នកដោយព្រះហស្តយើងលើកអ្នកដោយព្រះហស្តដ៏សុចរិតដ៏អស្ចារ្យ។
4. កាលយើងប្រាប់ឱ្យអ្នកទៅឆ្លងទន្លេដ៏ជ្រៅនោះទន្លេសោកសៅមិនអាចពន្លិចអ្នកទេព្រោះយើងនឹងនៅក្បែរអ្នកដើម្បីប្រទានពរនិងទុកការលំបាកអ្នកនិងទុកការលំបាកអ្នកនិងទុកការលំបាកញែកអ្នកឱ្យបរិសុទ្ធ។
5. កាលណាផ្លូវដំណើរអ្នកពេញដោយការលំបាកនោះគុណយើងនឹងបានគ្រប់គ្រាន់ឱ្យជួយដល់អ្នកអណ្តាតភ្លើងមិនឆេះអ្នកខ្ញុំគ្រាន់តែធ្វើឱ្យបញ្ឆេះអំពើទុច្ចរិតបញ្ឆេះអំពើទុច្ចរិតបញ្ឆេះអំពើទុច្ចរិតចម្រាញ់ទៅជាមាស។
6. សូម្បីមានវ័យចាស់រាស្ត្រយើងនឹងបញ្ជាក់ថាការស្រឡាញ់យើងមិនប្រែមិនមានទីបំផុតហើយកាលណាឃើញថា ក្បាលគេពេញដោយសក់ស្កូវនោះគេនឹងបាននៅក្នុងនោះគេនឹងបាននៅក្នុងនោះគេនឹងបាននៅក្នុងទ្រូងយើងដូចកូនចៀម។
7. ព្រលឹងណាដែលពឹងផ្អែកទៅលើព្រះយេស៊ូវយើងមិនព្រមយើងមិនអាចបោះចោលឱ្យសត្រូវសូម្បីតែពួកនរកចង់បានព្រលឹងអ្នកយើងនឹងគ្មានថ្ងៃបោះបង់យើងនឹងគ្មានថ្ងៃបោះបង់យើងនឹងគ្មានថ្ងៃបោះបង់ចោលព្រលឹងអ្នកឡើយ៕
និពន្ធទំនុកច្រៀង ៖ ជូនដល់ រ៉ូប៊ារ ឃីន ប្រ. ឆ្នាំ ១៧៨៧
និពន្ធបទភ្លេង ៖ ជូនដល់ ជេ អែលលិស ប្រ. ឆ្នាំ ១៨៨៩