Page 30
នៅលើកំពូលភ្នុំខ្ពស់
នៅលើកំពូលភ្នុំខ្ពស់
1. នៅលើកំពូលភ្នំខ្ពស់មានទង់មួយត្រូវលើកឡើងប្រជាជាតិគន់មើលឃើញទង់បក់ទៅគ្រប់ប្រទេសក្នុងដេសេរ៉ែតដែនដីសុខសាន្តលើភ្នំស៊ីយ៉ូនមើលទង់រំភើយ។
2. ដ្បិតព្រះអង្គទ្រង់នៅចាំសន្យាទ្រង់ធ្វើពីដើមថានៅលើភ្នំស៊ីយ៉ូនព្រះអង្គនឹងលើកទង់ឡើង!ពន្លឺនេះនឹងទាក់ក្រសែភ្នែកពីគ្រប់ប្រទេសនៅថ្ងៃចុងក្រោយ។
3. ព្រះដំណាក់នឹងសាងឡើងព្រះសិរីនឹងសម្តែងហើយមនុស្សនៅស្រុកឆ្ងាយគេនឹងនិយាយគ្នាថា៖យើងនឹងឡើងទៅបម្រើព្រះអង្គគោរពការពិតរៀនព្រះបន្ទូល។
4. នៅទីនោះយើងនឹងរៀននូវការពិតនិងប្រាជ្ញានិងក្រឹត្យក្រមដែលចេញទៅគ្រប់គ្រងអស់ទាំងផែនដីយើងនឹងដើរតាមផ្លូវទ្រង់រហូតស្រោចស្រង់អ្នកស្លាប់និងខ្លួនយើងផង៕
និពន្ធទំនុកច្រៀង ៖ យ៉ូអែល អេច ចនសុន ឆ្នាំ ១៨០២–១៨៨២
និពន្ធបទភ្លេង ៖ អេប៊ិនស៊ើរ ប៊ីសលី ឆ្នាំ ១៨៤០–១៩០៦