Page 31
ការពិតនោះជាអ្វី
ការពិតនោះជាអ្វី
1. ការពិតនោះជាអ្វី?ជាចិន្ដាវិសាលជាងសម្បត្តិសាកលលោកអាចសាងបាននិងសេចក្តីពិតដ៏វិសេសតម្លៃលើសលប់នៅពេលមកុដដ៏ថ្លៃថ្លារបស់មហាក្សត្ររាប់ទុកថាមានតម្លៃសោះឡើយ។
2. ការពិតនោះជាអ្វី?ជារង្វាន់វិសេសដែលមនុស្សឬក៏ព្រះអាចរកបានចុះទៅរកនៅទីដ៏ជ្រៅដែលភ្លឺចែងចាំងឬក៏ឡើងទៅរកនៅលើមេឃាដ៏សែនខ្ពង់ខ្ពស់ជាការប៉ងប្រាថ្នាដ៏ឧត្តម្ភណាស់។
3. ដំបងពេជ្រអាចធ្លាក់ចេញពីដៃទុរជនកាលវាជួបនឹងខ្យល់នៃយុត្តិធម៌ជាបង្គោលនៃសេចក្តីពិតនឹងនៅតទៅហើយទីទប់ទល់ដ៏ខ្ជាប់ខ្ជួននឹងបានឈ្នះលើខ្យល់ព្យុះហើយផុតពីការកម្ទេចនៃទុរជន។
4. ការពិតនោះជាអ្វី?ជាដើមនិងជាចុងព្រោះវានៅហួសកម្រិតពេលវេលាទោះជាសួគ៌ាផុតទៅហើយផែនដីរលាយតែការពិតដែលចងក្រងជីវិតនឹងទ្រាំនៅតស៊ូអស់កល្បជារៀងដរាបមិនប្រែ៕
និពន្ធទំនុកច្រៀង ៖ ចន ចាកស៍ ឆ្នាំ ១៨២៧–១៩០០
និពន្ធបទភ្លេង ៖ អែលឡែន ណូលេស ម៉ែលលិង ឆ្នាំ ១៨២០–១៩០៥