Number 84
ច្រៀងបទពិសិដ្ឋដោយស្រទន់
ច្រៀងបទពិសិដ្ឋដោយស្រទន់
១. ច្រៀងបទពិសិដ្ឋដោយស្រទន់
ថ្ងៃសម្រាកមកដល់ទៀតហើយ
ឲ្យយើងសម្រាក
ឲ្យយើងសម្រាក
ហើយថ្លែងអំណរគុណដល់ព្រះ
សម្រាប់ពរជ័យទ្រង់ប្រទាន
សម្រាប់ពរជ័យទ្រង់ប្រទាន។
២. ថ្ងៃបរិសុទ្ធគ្មានការងារ—
ចូរយើងរកជីវិតអស់កល្ប
ជារង្វាន់ធំ
ជារង្វាន់ធំ
ហើយទទួលទានសាក្រាម៉ង់
ជាការចងចាំដល់ព្រះអង្គ
ជាការចងចាំដល់ព្រះអង្គ។
៣. សូរបទច្រៀងកាន់តែរណ្តំ
ពេលដែលយើងថ្វាយជូនអំណោយ
នៃចិត្តសង្រេង
នៃចិត្តសង្រេង
គឺជាពលិកម្មដោយស្មោះ
បង្ហាញពីព្រះគុណនៃទ្រង់
បង្ហាញពីព្រះគុណនៃទ្រង់។
៤. បរិសុទ្ធគឺព្រះអម្ចាស់
បន្ទូលនៃទ្រង់គឺថ្លៃថ្លា៖
ប្រែចិត្តហើយរស់
ប្រែចិត្តហើយរស់
ទោះបាបអ្នកក្រហមឆ្អៅក្តី
ចូរប្រែចិត្តទ្រង់នឹងអភ័យ
ចូរប្រែចិត្តទ្រង់នឹងអភ័យ៕
និពន្ធទំនុកច្រៀង ៖ វិលលាម ដ័បបុលយូ ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២
និពន្ធបទភ្លេង ៖ ថូម៉ាស ស៊ី. ហ្គ្រិហ្គស៍ ឆ្នាំ ១៨៤៥–១៩០៣