Number 85
កិច្ចការដ៏ផ្អែម
កិច្ចការដ៏ផ្អែម
១. កិច្ចការដ៏ផ្អែមឱ!ព្រះនៃខ្ញុំ
ដើម្បីសរសើរព្រះនាមព្រះអង្គ
សម្តែងក្តីស្រឡាញ់នៅពេលព្រឹក
ហើយពីការពិតនៃទ្រង់ពេលយប់។
២. ផ្អែមណាស់ថ្ងៃឈប់សម្រាកពិសិដ្ឋ
គ្មានគិតឬខ្វល់មកជាប់ក្នុងចិត្ត
សូមឱ្យដួងចិត្តខ្ញុំដូចតន្ត្រី
ពិរោះដូចពិណនៃហ្លួងដាវីឌ។
៣. ចិត្តខ្ញុំនឹងបានជោគជ័យក្នុងទ្រង់
ថ្វាយពរកិច្ចការនិងព្រះបន្ទូល
ព្រះគុណព្រះអង្គដ៏សែនឧត្តម្ភ
ព្រះដំបូន្មានមានន័យថ្លៃថ្លា។
៤. ខ្ញុំនឹងបន្លឺសំឡេងសរសើរ
ដល់ព្រះនាមទ្រង់គ្រប់ពេលគ្រប់កាល
កាលនៅក្នុងឋានពេញក្តីអំណរ
ព្រះភក្ត្រទ្រង់ពេញដោយក្តីរីករាយ។
៥. បាបដែលធ្លាប់ធ្វើជាខ្មាំងខ្ញុំមុន
នឹងមិនរំខានចិត្តខ្ញុំទៀតទេ
សត្រូវក្នុងចិត្តខ្ញុំនឹងស្លាប់អស់
សាតាំងមិនបំផ្លាញក្តីសុខឡើយ។
៦. នោះខ្ញុំនឹងឃើញនឹងឮនឹងដឹង
អ្វីទាំងអស់ដែលខ្ញុំប៉ងប្រាថ្នា
ខ្ញុំខំអស់ពីសមត្ថភាព
នៅភពអស់កល្បដ៏ពេញអំណរ៕
និពន្ធទំនុកច្រៀង ៖ អាយសាក វាតស៍ ឆ្នាំ ១៦៧៤–១៧៤៨
និពន្ធបទភ្លេង ៖ ចន ជេ. ម៉ែកខ្លែឡាន់ ឆ្នាំ ១៨៧៤–១៩២៥