១. មករាល់បុត្រានៃព្រះដែលបានទទួលបព្វជិតភាព
ចូរទៅផ្សាយដំណឹងល្អហើយរៀបប្រមូលផ្ដុំរាស្ត្រទ្រង់
កិច្ចការថ្ងៃចុងក្រោយបានចាប់ផ្ដើម
ប្រមូលអ៊ីស្រាអែលដែលបែកខ្ញែក
ដោយនាំគេទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។
២. មករាល់កូនចៀមខ្ចាត់ព្រាត់មកត្រងត្រាប់ស្ដាប់អ្នកគង្វាល
កាលបានពរដែលព្យាករទុកដែលព្យាការីបានប្រាប់
ជាយូរលង់ហើយថា៖ទ្រង់នឹងប្រមូល
អ្នកឲ្យចូលមកក្នុងក្រោលទ្រង់
ដោយនាំអ្នកទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។
៣. ប្រែចិត្តជ្រមុជដោយទឹកឲ្យបាបនៃអ្នកបានអត់ឱន
តោងជាប់នឹងព្រះវិញ្ញាណទើបអ្នកនឹងបានរួបរួមគ្នា
ដាក់រាល់ទុក្ខវេទនាអ្នកលើទ្រង់
ការអធិស្ឋានអ្នកទ្រង់នឹងស្ដាប់
ដោយនាំអ្នកទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។
៤. ពេលទុក្ខព្រួយអ្នករសាយឯការឈឺចាប់ក៏ស្រាកស្រាន្ត
នោះព្រលឹងអ្នករីករាយរង់ចាំដំណើររស់ឡើងវិញ
កាលជួបទ្រង់អ្នកពេញដោយអំណរ
ឋិតក្នុងក្ដីត្រេកអរនៃសួគ៌ា
មួយពាន់ឆ្នាំក្នុងស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ៕
និពន្ធទំនុកច្រៀង ៖ ថូម៉ាស ដាវីនផត ឆ្នាំ ១៨១៥–១៨៨៨
និពន្ធបទភ្លេង ៖ អូសុន ប្រាដ្ត ហ៊ឺស ឆ្នាំ ១៨៥១–១៩៣២