១. មុនអ្នកចេញពីបន្ទប់ព្រឹកមិញ
បានអធិស្ឋានទេ?
ក្នុងនាមនៃព្រះគ្រីស្ទដ៏សង្គ្រោះ
តើអ្នកបានសូមព្រះគុណពីទ្រង់
ទុកជាខែលថ្ងៃនេះ?
អធិស្ឋានជួយអ្នកដែលនឿយហត់!
ហើយប្រែយប់ទៅជាថ្ងៃបាន
កាលជីវិតងងឹតនិងលំបាក
កុំភ្លេចអធិស្ឋាន៕
២. កាលដួងចិត្តមួម៉ៅដោយកំហឹង
បានអធិស្ឋានទេ?
តើអ្នកសូមព្រះប្រទានព្រះគុណ
ដើម្បីឱ្យអ្នកបានអត់ឱនទោស
ជនទាស់ផ្លូវឬទេ?
អធិស្ឋានជួយអ្នកដែលនឿយហត់!
ហើយប្រែយប់ទៅជាថ្ងៃបាន
កាលជីវិតងងឹតនិងលំបាក
កុំភ្លេចអធិស្ឋាន៕
៣. កាលមានទុក្ខលំបាកមកលើអ្នក
បានអធិស្ឋានទេ?
កាលព្រលឹងអ្នកពេញដោយទុក្ខព្រួយ
តើអ្នកសូមឱ្យទ្រង់សម្រាលទុក្ខ
ពីព្រលឹមឬទេ?
អធិស្ឋានជួយអ្នកដែលនឿយហត់!
ហើយប្រែយប់ទៅជាថ្ងៃបាន
កាលជីវិតងងឹតនិងលំបាក
កុំភ្លេចអធិស្ឋាន៕
និពន្ធទំនុកច្រៀង ៖ ម៉ារី អេ ភេពភឺ គីតដឺ ឆ្នាំ ១៨២០–១៩០៥
និពន្ធបទភ្លេង ៖ វិលលាម អូ ភើគិនស៍ ឆ្នាំ ១៨៣១–១៩០២