១. ស្តាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ!
នៅគ្រប់ទិសទីមូលមីអរសប្បាយ!
ពួកទេវតារុងរឿងស្រែកច្រៀងបន្ទរ៖
ការពិតស្តារឡើងវិញហើយ!
ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះ
ជះពន្លឺការពិតនិងក្តីស្រឡាញ់!
រស្មីប្រៀបបីដូចជាព្រះអាទិត្យ
ស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕
២. ស្វែងរកក្នុងទីងងឹតចិត្តសោកសៅ
ចាំមើលថ្ងៃរះដែលបាត់បង់យូរទៅ
នាំគ្នារីករាយយប់យន់ឈប់មានហើយ
ដ្បិតឡើយមានសេចក្តីពិត!
ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះ
ជះពន្លឺការពិតនិងក្តីស្រឡាញ់!
រស្មីប្រៀបបីដូចជាព្រះអាទិត្យ
ស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕
៣. ព្រះបានជ្រើសរើសឱ្យមកបម្រើទ្រង់
នៅគ្រប់ដែនដីនិងដល់គ្រប់ពូជពង្ស
ឈរដោយមោះមុតការពារសេចក្តីពិត
មូលមិត្តបង្រៀនពីទ្រង់
ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះ
ជះពន្លឺការពិតនិងក្តីស្រឡាញ់!
រស្មីប្រៀបបីដូចជាព្រះអាទិត្យ
ស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕
និពន្ធទំនុកច្រៀង ៖ ផ្អែកលើបទរបស់អាល្លឺម៉ង់ ដោយលូអីស អែហ្វ ម៉ក ឆ្នាំ ១៨៤៧–១៩១៦។ © ១៩៨៥ IRI
និពន្ធបទភ្លេង ៖ ចច អែហ្វ. រូត ឆ្នាំ ១៨២០–១៨៩៥