ព្រះយេស៊ូវអើយគ្រាន់តែនឹកឡើង
១. ព្រះយេស៊ូវអើយគ្រាន់តែនឹកឡើង នោះចិត្តខ្ញុំអរពេកពន់ តែកាលណាឃើញព្រះភក្ត្រថ្កុំថ្កើង ចិត្តនឹងអរយ៉ាងលើសលន់។
២. មាត់មិនចេះថ្លែងឬចិត្តនឹកដល់ ឬគំនិតភ្នកចំពោះ នាមណាពិរោះឱ្យចិត្តស្កប់ស្កល់ ដូចនាមព្រះអង្គសង្គ្រោះ។
៣. ទ្រង់ជាទីពឹងដល់ពួកជឿហើយ ជាទីរីករាយដ៏ពិត ពួកអ្នកភ្លាត់ដួលទ្រង់មិនចោលឡើយ! គឺតែងគង់ជិតបង្កើយ។
៤. ព្រះយេសូវអើយជាអំណោយយើង ក៏ជារង្វាន់យើងផង សិរីរុងរឿងនៃយើងថ្ងៃនេះ និងដល់អស់កល្បជានិច្ច៕
និពន្ធទំនុកច្រៀង ៖ ឧ. ចំពោះ ប៊ឺណាដ នៅ ក្លែវាក្ស ប្រ. ឆ្នាំ ១០៩១–១១៥៣ បក. ដោយ អែឌវឺដ ខាស្វែល ឆ្នាំ ១៨១៤–១៨៧៨
និពន្ធបទភ្លេង ៖ ចន ប៊ី. ឌីគីស ឆ្នាំ ១៨២៣–១៨៧៦
និពន្ធទំនុកច្រៀង ៖ ឧ. ចំពោះ ប៊ឺណាដ នៅ ក្លែវាក្ស ប្រ. ឆ្នាំ ១០៩១–១១៥៣ បក. ដោយ អែឌវឺដ ខាស្វែល ឆ្នាំ ១៨១៤–១៨៧៨
និពន្ធបទភ្លេង ៖ ចន ប៊ី. ឌីគីស ឆ្នាំ ១៨២៣–១៨៧៦