April 2010, page 62
[Unknown title]
[Unknown title]
1. “ចូរមកតាមខ្ញុំ” ទ្រង់មានបន្ទូល។
ចូរយើងដើរតាមដានទ្រង់ទាំងមូល
ដើម្បីយើងអាចរួបរួមលើកស្ទួយ
ក្នុងក្ដីស្រឡាញ់នៃបុត្រតែមួយ។
2. “ចូរមកតាមខ្ញុ” បន្ទូលផ្អែមល្ហែម
តែមានន័យពិតចែងចាំងសង្វែង
ក្នុងវាចាដ៏ទន់ភ្លន់ទាំងនេះ
ដើម្បីជំរុញ និងញ៉ាំងសតិ។
3. មិនគ្រប់គ្រាន់ទេ បើត្រឹមតែដឹង
យើងត្រូវតាមទ្រង់ទុកជាលំនឹង
ក្នុងដំណើរនៃលោកិយសោកា
ទៅកាន់លំនៅក្បែរព្រះភក្ត្រា។
4. យើងមិនត្រឹមតែអាចដើរតាមទ្រង់
កាលជីវិតយើងនេះនៅគង់វង្ស
តែពេលយើងផុតទុក្ខកម្មលោកិយ
យើងមានសិរីបើរស់នឹងទ្រង់។
5. យើងត្រូវបន្ដដើរតាមផ្លូវនេះ
ទទួលចំណេះតំរិះថ្លៃថ្លា
ហើយដើរតាមទ្រង់លុះក្ស័យសង្ខា
ទោះជាវាសនាយើងដូចម្ដេចក្ដី។
6. បើយើងធ្វើតាមបន្ទូលទ្រង់ថា
“ចូរមកតាមខ្” ជីវិតភ្លឺថ្លា
ដោយគ្រងបល្ល័ង្គ និងសិរីល្អ
អំណាច នគរអស់កល្បជានិច្ច។
ទំនុកច្រៀង ៖ ដោយ ចន នីកូលសិន 1839–1909
ទំនុកភ្លេង ៖ ដោយ សាំញ៉ូអែល ម៉ាកប៊ឺនី
ទំនុកដំកើងនេះអាចថតចម្លងប្រើប្រាស់ក្នុងសាសនាចក្រ និងគេហដ្ឋានដោយគ្មានគោលបំណងរកប្រាកចំណូលនោះឡើយ